មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី បានរៀបចំប្រារព្ធកម្មវិធីគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការសាខានៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះនៅអគារHCN Mall and Residence។ ពិធីនេះក៏មានការចូលរួមពីសំណាក់ស្ថាបនិក ក៏ដូចជាបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់មន្ទីរសម្រាកព្យាបាល និងអតិថិជនដែលគាំទ្រមន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី ផងដែរ។
លោកជំទាវ វេជ្ជបណ្ឌិត ស៊ឹម ផល្លី ដែលជាស្ថាបនិក ហើយក៏ជាវេជ្ជបណ្ឌិតរបស់មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី បានឡើងថ្លែងសន្ទរកថា ស្ដីពីការរៀបចំកម្មវិធី រួមទាំងគោលបំណងទាំងមូលក្នុងការរៀបចំកម្មវិធីនេះឡើងគឺដើម្បី៖
១, អបអរសាទរ ខួប១ឆ្នាំនៃការបើកដំណើរការសាខានៅរាជធានីភ្នំពេញ
២, ចែករំលែកអំពីបទពិសោធន៍ជោគជ័យទាក់ទងនឹងការបង្កកំណើតទាំង IUI, IVF រួមទាំងឱសថជំនួយក្នុងការយកបុត្រ
៣, ជម្រាបជូនអំពីសេវាកម្មផ្សេងៗដែលមាននៅក្នុងមន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី និងការPromotion សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ
នៅចុងកម្មវិធីក្រុមការងារនិងភ្ញៀវកិត្តិយសបានទទួលទានអាហារសម្រន់ នឹងថតរូបសប្បាយៗទុកជាអនុស្សាវរីយ៍ថែមទៀតផង។
ការថ្លែងសន្ទរកថារបស់លោកជំទាវ វេជ្ជបណ្ឌិត ស៊ឹម ផល្លី
ការសំណេះសំណាល និងចែករំលែកបទពិសោធន៍ជោគជ័យជាមួយបងស្រីដែលបានអញ្ជើញមកប្រើប្រាស់សេវាកម្មIVFរបស់មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី
ការជូនវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាដល់ភ្ញៀវកិត្តិយស
កម្រងរូបភាពអនុស្សាវរីយ៍នៅក្នុងកម្មវិធីទាំងមូល