ខែ​មករា 10, 2024

កម្មវិធីគម្រប់ខួប១ឆ្នាំរបស់មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី

មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី បានរៀបចំប្រារព្ធកម្មវិធីគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការសាខានៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះនៅអគារHCN Mall and Residence។ ពិធីនេះក៏មានការចូលរួមពីសំណាក់ស្ថាបនិក ក៏ដូចជាបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់មន្ទីរសម្រាកព្យាបាល និងអតិថិជនដែលគាំទ្រមន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី ផងដែរ។

លោកជំទាវ វេជ្ជបណ្ឌិត ស៊ឹម ផល្លី ដែលជាស្ថាបនិក​ ហើយក៏ជាវេជ្ជបណ្ឌិតរបស់មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី​ បានឡើងថ្លែងសន្ទរកថា ស្ដីពីការរៀបចំកម្មវិធី រួមទាំងគោលបំណងទាំងមូលក្នុងការរៀបចំកម្មវិធីនេះឡើងគឺដើម្បី៖

១, អបអរសាទរ ខួប១ឆ្នាំនៃការបើកដំណើរការសាខានៅរាជធានីភ្នំពេញ

២, ចែករំលែកអំពីបទពិសោធន៍ជោគជ័យទាក់ទងនឹងការបង្កកំណើតទាំង IUI, IVF​ រួមទាំងឱសថជំនួយក្នុងការយកបុត្រ

៣, ជម្រាបជូនអំពីសេវាកម្មផ្សេងៗដែលមាននៅក្នុងមន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី និងការPromotion សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ

នៅចុងកម្មវិធីក្រុមការងារនិងភ្ញៀវកិត្តិយសបានទទួលទានអាហារសម្រន់ នឹងថតរូបសប្បាយៗទុកជាអនុស្សាវរីយ៍ថែមទៀតផង។

ការថ្លែងសន្ទរកថារបស់លោកជំទាវ វេជ្ជបណ្ឌិត ស៊ឹម ផល្លី

ការសំណេះសំណាល និងចែករំលែកបទពិសោធន៍ជោគជ័យជាមួយបងស្រីដែលបានអញ្ជើញមកប្រើប្រាស់សេវាកម្មIVFរបស់មន្ទីរសម្រាកព្យាបាល ស៊ឹម​ ផល្លី

ការជូនវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាដល់ភ្ញៀវកិត្តិយស

កម្រងរូបភាពអនុស្សាវរីយ៍នៅក្នុងកម្មវិធីទាំងមូល