ខែ​មេសា 17, 2024

ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តី នៅឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លី

ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅថ្ងៃសៅរ៏ ព .ស ២៥៦៧ ត្រូវនិងថ្ងៃ ទី ១៣ ខែមេសា ឆ្នាំ ២០២៤ខាងមុននេះ។ មន្ទីសម្រាកព្យាបាល ស៊ឹម ផល្លី យើងខ្ញុំបានប្រារព្ធពិធីសូត្រមន្ត ចម្រើនសិរិសួរស្តីទទួលឆ្នាំថ្មី នាពេលរសៀលថ្ងៃអង្គារ៍ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤។

ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត និងសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ រួមទាំង សហការីគ្រប់រូប ក៏ដូចជាឪពុក ម្តាយ ឪពុកមា អ្នកម្តាយមីង/ ម្តាយក្មេកបងប្រុស ស្រី ប្អូនប្រុស ស្រី មិត្តភក្តិជិតស្និទ្ធ និងអតិថិជនរបស់មន្ទីរសម្រាកព្យាបាល ស៊ឹម ផល្លីទាំងអស់ផងដែរ។